ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនចំណាកស្រុក ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង
August 21, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនចំណាកស្រុកដែលបានមកលេងស្រុកកំណើត នាឱកាសឈប់សម្រាកពីការងារដែលរាជរដ្ឋាភិបាលបានសងជួសថ្ងៃចូលឆ្នាំខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ។ ពិធីនេះប្រព្រឹត្តទៅនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ