នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៤ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០
August 21, 2020    អ្នកទស្សនា :

      ភំ្នពេញ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្រ្តី រាជការ និយោជិត កម្មករ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនប្រចាំការក្រុមទី៤ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

      ក្នុងវេនប្រចាំការក្រុមទី៤នេះ រួមមាន ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពជាច្រើនរូបទៀតជាសមាជិក។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ថា ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការតាមអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ព្រមទាំងបូកសរុបរបាយការណ៍សភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ