ក្រសួងមហាផ្ទៃ បិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ
August 14, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមាន ការចូមរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានា ព្រមទាំងអភិបាល ក្រុង ស្រុក ខណ្ឌ មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។

      សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់១៤ ខែសីហា ឆ្នាំ២០២០ ដែលមានសិក្ខាមចូលរួមសរុប ប្រមាណ១២៧រូប ហើយសមាសភាពចូលរួមគឺជា ប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំនៃសាលារដ្ឋបាលជាតិមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ»។

      ឯកឧត្តមបន្ដថា វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រធានក្រុមប្រឹក្សា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែល្អប្រសើរ អាចបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព ពិសេស ក្នុងការគ្រប់គ្រងដឹកនាំរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឆ្ពោះទៅរកការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមស្មារតីនៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។

      ជាងនេះទៅទៀត ឯកឧត្តម ប្រាក់ សំអឿន លើកឡើងទៀតថា តាមរយៈការអនុវត្តយុទ្ធសាស្ដ្រចតុកោ ណរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង-ក្នុងគោលដៅដើម្បីបង្កើនការងារ ឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងបំពេញការងារជូនប្រជាពលរដ្ឋ ហើយសំដៅឲ្យបាននៅការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យសេដ្ឋកិច្ចសង្គមប្រកបដោយចរីភាព។ ជាការពិតហើយ ការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលជាច្រើនផងដែរ។

      ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដុលនេះរួច អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជឿជាក់ថា អភិបាល ក្រុង ស្រុក ខណ្ឌនិងទទួលបាន នូវចំណេះដឹង និងចំណេះធ្វើថ្មីសម្រាប់យកទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះក្រោយពីបានមកសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ អភិបាល ក្រុង ស្រុក ខណ្ឌ និងយកចំណេះដឹងដែលបានរៀនសូត្រ ទៅចែករំលែកទៅដល់សហការី និងមន្ត្រីក្នុងមូលដ្ឋាន យកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

      យោងតាមរបាយការណ៍វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព របស់សិក្ខាកាម ដូចជា៖ លើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ,ការធ្វើសេចក្ដីសម្រេច ចិត្តជាយុទ្ធសាស្ដ្រឲ្យកាន់តែមានប្រសិទ្ធភាព និងភាពឆ្លើយតប ,ការលើកកម្ពស់ប្រសិទ្ធភាពនៃការ ដឹកនាំ និងគ្រប់គ្រង។

      របាយការណ៍ដ៏ដែលបន្ដថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដោយមានកិច្ចសហការជាមួយ លេខាធិការ គ.ជ.អ.ប ដែលផ្ដោតលើម៉ូឌុលធំៗ ចំនួន៣រួមមាន ៖ ទី១អភិបាលកិច្ចនៅរដ្ឋបាលក្រុង ស្រុក ,ទី២-ការធ្វើសេចក្ដីសម្រេចចិត្តជាយុទ្ធសាស្ដ្រ និងទី៣-ជំនាញក្នុងការដឹកនាំ និងគ្រប់គ្រង។

      បន្ទាប់ពីការថ្លែងសុន្ទរកថា បិទវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង សុ្រក ខណ្ឌ រួចមក ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ទាំង២៥រាជធានី-ខេត្ត ចំនួន១២៥រូប ស្រីចំនួន៤រូប៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ