ឯកឧត្ដម​ ធូ​ ស៊ុន​៖ បញ្ហាគ្រឿងញៀន​នៅតំបន់ និងពិភពលោកមិនមានសញ្ញាថមថយ​ ហេីយ​កម្ពុជានៅតែបន្តរងគ្រោះដោយសារគ្រឿងញៀនសំយោគ​
August 14, 2020    អ្នកទស្សនា :

      រាជធានីភ្នំពេញ​៖ ដូចការគ្រោងទុកវគ្គបណ្តុះបណ្តាលរយ:ពេល៣ថ្ងៃស្តីពីការងាេព្យាបាល​ និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីទៅបម្រេីការងារនៅមជ្ឈមណ្ឌលជាតិបានបិទបញ្ចប់ហេីយនៅថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០២០​ នេះក្រោមអធិបតីភាព​ ឯកឧត្តម​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងវត្តមានលោកចារ៉េ​ ប៉ុកប៉ា​ មន្រ្តីទទួលបន្ទុកការងារគ្រឿងញៀនអមស្ថានទូតថៃ​-នគរបាលអមស្ថានទូតថៃប្រចាំកម្ពុជា​ និងលោកជំទាវ​ ឧត្តមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ និងមន្រ្តីតំណាងស្ថាប័ន​អង្គភាពពាក់ព័ន្ធរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

      ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានមានប្រសាសន៍រាយការណ៍​ ពីលទ្ធផល​នៃវគ្គបណ្តុះបណ្តាលថា​ តាមរយ:បទបង្ហាញ​ចែករំលែកបទពិសោធន៍​ពីសំណាក់វាគ្មិនជំនាញសិក្ខាកាមទទួលបានចំណេះដឹងមាននិទ្ទេសល្អ៤៤ភាគរយ​ល្អបង្គួរ៤៨ភាគរយ​ មធ្យម៧ភាគរយ​ និងនិទ្ទេសខ្សោយគ្មាន​ ហេីយទាំងអ្នករៀបចំ​ សិក្ខាកាម​ និងវាគ្មិនទាំងអស់បានរួមគ្នាសហការគ្នាយ៉ាងល្អលេីការងារបណ្តុះបណ្តាលនេះ។

      ថ្លែងទៅកាន់អង្គពិធីទាំងមូលក្នុងឱកាសនោះ​ ឯកឧត្តម​ ធូ​ ស៊ុន​ បានថ្លែងសាទរដល់លទ្ធផលនៃវគ្គបណ្តុះបណ្តាលទទួលបានហេីយសូមឱ្យអ្នកទទួលបានការបណ្តុះបណ្តាលនាពេលនេះក្លាយធនធានមនុស្សប្រកបដោយសក្តានុពលចូលរួមផ្តល់សេវាដល់ជនរងគ្រោះដោយសារគ្រឿងញៀនទាំងមជ្ឈមណ្ឌលជាតិ​ និងមជ្ឈមណ្ឌលបណ្តោះអាសន្ននានា។

      ​ក្នុងឱកាសនោះ ឯកឧត្ដម​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ បានមានប្រសាសន៍បន្ថែមថាបញ្ហាគ្រឿងញៀនទាំង​នៅក្នុងតំបន់និងពិភពលោកមិនមានសញ្ញាថមថយ​ទេ​ហេីយ​កម្ពុជានៅតែបន្តរងគ្រោះដោយសារគ្រឿងញៀនសំយោគ​។ តាមរយៈ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលជនល្មេីសជួញដូរបង្រ្កាបជនល្មេីសជួញដូរ​ ចែកចាយ​គ្រឿងញៀនជាច្រេីនត្រូវបានដាក់ទោសទណ្ឌតាមច្បាប់និងធ្ងន់ធ្ងរ​ ហេីយអ្នកដែលរងគ្រោះដោយសារគ្រឿងញៀនត្រូវបានធ្វេីការព្យាបាល​ ស្តារនីតិសម្បទា​ និងសមាហរណកម្មទៅរស់ជាមួយក្រុមគ្រួសារនិងសហគមន៍វិញ។

      ជាមួយគ្នានេះ​ ឯកឧត្តម​ ធូ​ ស៊ុន​ បានបន្ថែមថា​ ការដាក់ឱ្យដំណេីរនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ​ ដែកដាក់ឱ្យដំណេីរការនៅខែវិច្ឆិកាឆ្នាំ២០២០ខាងមុខគឺជាមជ្ឈមណ្ឌលផ្តល់ចំណេះជំនាញ​ និងផ្តល់ឱកាសការងារសម្រាប់ប្អូនក្មួយៗជាជនរងគ្រោះដោយសារគ្រឿងញៀនពេលបានបំពេញលក្ខខណ្ឌនៃការព្យាបាលស្តារនីតិសម្បទា​រួចរាល់។

      ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម​ ធូ​ ស៊ុន​ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃតាមរយ:ក្រុមប្រឹក្សា​ត្រួតពិនិត្យគ្រឿងញៀនព្រះរាជាណាចក្រថៃតែងតែផ្តល់កិច្ចសហការលេីការងារត្រួតពិនិត្យគ្រឿងញៀនពិសេសថ្មីៗនេះ​ បានជួយផ្តល់ថវិកាចូលរួមចំណែកកសាងមជ្ឈមណ្ឌលជាតិ​នៅខេត្ត និងស្នេីសុំឱ្យថៃបន្តជួយដល់កម្ពុជាបន្ថែមទៀត។

      ជាទីបញ្ចប់មានកម្មវិធីប្រគល់ជូននូវលិខិតសសេីរដល់វាគ្មិនដែលចូលរួមចែករំលែកបទពិសោធន៍​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ