អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសាលារាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការរៀបចំអនុវត្តយន្តការច្រកចេញ ចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ នៅរាជធានីភ្នំពេញ
August 13, 2020    អ្នកទស្សនា :

      សាលារាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសាលារាជធានីភ្នំពេញលើការរៀបចំអនុវត្តយន្តការច្រកចេញ ចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ នៅរាជធានីភ្នំពេញ។

      ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្ដម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានី លោក លោកស្រីអភិបាល អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រីអភិបាល អភិបាលរងខណ្ឌ មន្ទីរ អង្គភាព និងមន្រ្តី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ