កម្ពុជារក្សាជំហរបន្តទំនាក់ទនងល្អជាមួយEU បើទោះជាមានការផ្តាច់ EBA ២០% លើមុខទំនិញមួយចំនួនយ៉ាងណាក្តី
August 13, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយ សហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅ EU បានដដែល។

      ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «EBA បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា ។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែល គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹង ទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុប នៅតែមានសារសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។

      សម្ដេចក្រឡាហោម រៀបរាប់ថា ទំនិញរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែបង់ពន្ធតែប៉ុណ្ណោះ។ ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។

      សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្ដីសម្រេចមួយផ្ដាច់ EBAចំនួន២០%ចេញពីកម្ពុជា។ បើតាមការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះ បាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។

      ហើយទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែលទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ