សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
August 13, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា អភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្ត មន្ដ្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

      យោងតាមរបាយការណ៍ សាងសង់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញថា ទីតាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦៥.០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ ដែលកាលពីអំឡុងពេលប្រមាណជាង០២ឆ្នាំមុន ភូមិសាស្ដ្រនេះពោរពេញទៅដោយចំការម៉ៃសាក់ហ៊ុព័ន្ធដោយព្រៃស៊ុបទ្រុប គ្មានហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នូល់ ពិបាកធ្វើដំណើរឆ្លងកាត់ ដោយមានតែផ្លូវលំតូចមួយប៉ុណ្ណោះ។

      របាយការណ៍ដដែរបានអោយដឹងដែរថា អគារស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលគិតមកត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការសាងសង់ប្រើប្រាស់រយៈពេល២០ខែ (ប៉ុន្ដែសកម្មភាពសាងសង់ជាក់ស្ដែងមានរយៈពេលតែ១៤ខែប៉ុណ្ណោះ មូលហេតុដោយសារការចំណាយពេលវេលាឈូសឆាយដី០២ខែ កម្មវិធីបុណ្យជាតិ និងបញ្ហាជំងឺកូវីដ-១៩)។

      ដូច្នេះរយៈពេលត្រឹមតែ ០១ឆ្នាំ ០២ខែ ភូមិសាស្ដ្រនៃព្រៃម៉ៃសាក់កាលពីមុន បានក្លាយជាទីតាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ ដែលមានទីធ្លាប្រកបដោយសោភ័ណភាព ទេសភាពស្រស់បំព្រងគួរឲ្យចាប់អារម្មណ៍មានហេរដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ និងអគារធ្វើការយ៉ាងសមរម្យ ដោយបានបំពាក់ឧបករណ៍ សម្ភារ បរិក្ខា និងគ្រឿងសង្ហាររឹមគ្រប់គ្រាន់សម្រាប់មន្ដ្រីនគរបាលបំពេញការងារប្រចាំថ្ងៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ