សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលេីកទី ៣ និងប្រកាសតាំង ស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
October 11, 2017    អ្នកទស្សនា :

​​  នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលលើកទី ៣ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដល់សិស្សនាយនគរបាល និងនាយនគរបាលរងដែលបានជ្រើសរើសថ្មី សម្រាប់ឆ្នាំ២០១៧ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។
  យោងតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ក្រសួងមហាផ្ទៃបានជ្រើសរើសមន្ត្រីនគរបាលក្របខណ្ឌថ្មីចំនួន ៤៧៥១នាក់ តាមរយៈការប្រឡងប្រជែង ក្នុងនោះចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនចេញទៅបម្រើការនៅតាមអង្គភាពនានាទូទាំងប្រទេស។
  ក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនេះដែរ សម្តេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា និងប្រកាសគាំទ្រចំពោះការកំណែទម្រង់លើការងារសំខាន់ៗដើម្បីឈានទៅរកភាពសម្រេចជោគជ័យរាល់ភារកិច្ច បេសកកម្ម និងគាំទ្រចក្ខុវិស័យរបស់បណ្ឌិត្យសភានគរបាលកម្ពុជាក្នុងការកសាង វប្បធម៌ គុណភាព សម្រាប់យើងទាំងអស់គ្នា។ 
បន្ថែមពីនេះ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីនគរបាល នាយនគរបាល នាយនគរបាលរងទាំងអស់ថា ៖ ក្នុងនាមយើងជាមន្ត្រីនគរបាល ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ របស់ខ្លួនឱ្យមានសមត្ថភាពខ្ពស់ ដើម្បីឱ្យទទួលបានជោគជ័យនូវគោលនយោបាយថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងមន្ត្រីជាប់ថ្មីៗត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ព្រោះវគ្គដំបូងនេះជាច្បាប់ ជាលក្ខខណ្ឌរបស់នគរបាល។ បើមន្រ្តីថ្មីណាដែលមិនទាន់ឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រូវតែបញ្ជូនទៅរៀនដោយមិនមានការលើកលែង តែបើចំពោះមន្ត្រីណាកំពុងធ្វើការនូវជំនាញ ក៏ត្រូវបញ្ជូនទៅរៀនបន្ថែមទៀតលើជំនាញខ្លួនឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ដើម្បីទទួលបាននូវអ្វីៗដែលថ្មីដែលទាក់ទងនិងជំនាញប្រចាំថ្ងៃ ឬអាចបញ្ជូនទៅរៀននៅក្រៅប្រទេសបន្ថែមប្រសិនជាមានវគ្គទាក់ទងនិងជំនាញ ព្រោះវាជាស្នូលរបស់អង្គភាព។
   ចំពោះក្រុមគ្រូបង្រៀនវិញ ក៏ត្រូវពង្រឹងចំណេះដឹង ជំនាញឱ្យកាន់តែខ្លាំងឡើង ដើម្បីក្លាយខ្លួនជាគ្រូអាជីព គ្រូដែលមានស្តង់ដារគុណភាពចំណេះដឹង ក្នុងការផ្សព្វផ្សាយចំណេះដឹងដល់មន្ត្រីនគរបាលដែលបា នមកសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ។ បើសិនមន្ត្រីទាំងអស់ មិនមានសមត្ថភាព គុណភាពអប់រំ មិនមានចំណេះដឹង ធ្វើឱ្យខាតថវិកាជាតិ ខាតបង់ធនធានមនុស្សក្នុងជំនាញ ដូច្នេះយើងជាមន្ត្រីនគរបាលត្រូវតែខិតខំពង្រឹងបន្ថែមនូវសមត្ថភាព ព្រោះថាទៅថ្ងៃក្រោយប្រធានអង្គភាពនឹងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានចំណេះជំនាញ ដើម្បីធ្វើឱ្យអង្គភាពនោះមានភាពរីកចម្រើន ហើយវាក៏ជាកិត្តិយសរបស់ស្ថាប័ន ក្រសួងនិមួយៗដែរ ពិសេសលើកស្ទួយសង្គមជាតិ និងមានឈ្មោះបស់សម្លេងលើឆាកជាតិ និងអន្តរជាតិ។
  នៅទីបញ្ចប់ សម្តេចក្រឡាហោម បានផ្តល់កិត្តិយសបំពាក់ស័ក្តិជូនចំពោះសិស្សថ្មី ដែលបានទទួលជ័យលាភី ចំនួន ៣០នាក់ ក្នុងចំណោមសិស្សជ័យលាភី ទាំង៨៩៨នាក់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ