សម្ដេចក្រឡាហោម ស ខេង៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការ វាយតម្លៃរឿងទារុណកម្ម
August 11, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គណៈ កម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការវាយតម្លៃ និងត្រួតពិនិត្យទៅលើរឿង ទារុណកម្ម ដោយមិនស្ថិតក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលឡើយ។

      ក្នុងពីធីប្រកាសចូលកាន់មុខតំណែង សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាស ន៍បន្ថែមថា បើមានអំពើទារុណកម្មណាមួយ គឺគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវតែឆ្លុះបញ្ចាំង ការពិតដោយមិនខ្លាចញញឺត និងមិនស្ថិតនៅក្រោមសម្ពាធណាមួយឡើយ។

      សម្ដេចក្រឡាហោម បន្ដថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏មិនខុសពីស្ថាប័ន្ធតុលាការដែរ។ ហើយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវកាត់សេចក្ដីដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមិនលំអៀង ដើម្បីធ្វើយ៉ាងណាឲ្យសង្គមនៅកម្ពុជា មានភាពយុត្តិធម៌។

      ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ពេលចុះត្រួតពិនិត្យអំពើទារុណកម្មនៅកន្លែងណាមួយ ទោះបីមិនបានជូនដំណឹង ឬជូនដំណឹងហើយក៏ដោយ អាជ្ញាធរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការជាប់ជានិច្ច ជាពិសេស មន្ដ្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវធ្វើយ៉ាងឲ្យមានតម្លាភាពប្រកបដោយវិជ្ជាជីវៈ ឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ