អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង​ស្តីពីការយកឈ្មោះអគ្គាធិការដ្ឋាន និងថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ទៅ​ប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
August 07, 2020    អ្នកទស្សនា :

      អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានកិត្តិយស សូមជម្រាបជូន​ដល់សាធារណជន​និងអង្គភាព​ចំណុះក្រសួងមហាផ្ទៃ មេត្តាជ្រាបថា: កន្លងមក មានជនខិលខូច​ជាជន​ឱកាស​និយម បានយកឈ្មោះអគ្គាធិការដ្ឋាន និងថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃទៅ​ប្រើប្រាស់ ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ ផ្ទាល់ខ្លួន ដោយគំរាមកំហែង បង្ខំបញ្ជាឱ្យផ្ដល់ផលប្រយោជន៍ និងធ្វើនូវអំពើខុសច្បាប់ ដើម្បីសម្រេចតាម​បំណងពួកគេ បើមិនធ្វើតាមទេ ពួកគេនឹងចុះមកធ្វើអធិការកិច្ចតែម្តង។

      អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា រាល់ការចុះបំពេញការងាររបស់​ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួន ត្រូវមានលិខិតបង្គាប់ការ និងឯកសារនានាចេញដោយ​ថ្នាក់ដឹកនាំក្រសួងតាមឋានានុក្រម។ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អគ្គាធិការដ្ឋានបំពេញ​ការងារដោយគោរពច្បាប់ និងប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ។

      ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងចាញ់បោកជនខិលខូច ជាជន​ឱកាស​និយមទាំងនោះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់​សាធារណៈជន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មេត្តាសហការ ផ្តល់ព័ត៌មាន​មកទូរស័ព្ទលេខ ០១២ ៦៣ ៥៧ ៧៧ ដើម្បីអគ្គាធិការដ្ឋាន មានវិធានការតាមផ្លូវច្បាប់។

      អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអង្គភាពនានា​ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមសហការផ្តល់ព័ត៌មានបានទាន់ពេលវេលា៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ