ក្រសួងមហាផ្ទៃ បន្ដបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)
August 05, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្ដបើកកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៣ ស្ដីពីការផលិត ការតម្លើង និងការកែច្នៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង អង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

      សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) មាន៨ ជំពូក និង៣២មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់មហាឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

      ជាងនេះទៅទៀត អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឲ្យវិស័យការពារជាតិ និងសន្ដិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគិតយុត្តដោយឡែក។

      សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) នារសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ គឺជាកិច្ចប្រជុំ លើកទី៤៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ