អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចលើការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលបង្វែរជូនទៅរដ្ឋបាលខេត្តចំនួន២ ជាសមត្ថកិច្ច
August 04, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើការអធិការកិច្ចលើការអនុវត្តសេចក្តីជូនដំណឹង(សជណ) របស់ក្រសួងមហាផ្ទៃ ដែលបង្វែរជូនទៅរដ្ឋបាលខេត្តចំនួន២ ជាសមត្ថកិច្ច រួចធ្វើសេចក្តីរាយការណ៍មកក្រសួងវិញជាលាយលក្ខណ៍អក្សរដើម្បីក្រសួងមានមូលដ្ឋានចាត់ការបន្ត តែរហូតដល់ពេលនេះ រដ្ឋបាលខេត្តទាំងពីរមិនទាន់បានឆ្លើយតបនៅឡើយ។ បន្ទាប់ពីអង្គប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពិនិត្យឃើញថា របាយការណ៍នេះមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ ហេតុនេះក្រុមការងារត្រូវចុះអង្កេតស្រាវជ្រាវបន្ថែមទៀត។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានណែនាំប្រធាន និងសមាជិកក្រុមការងារអធិការកិច្ច ព្រមទាំងប្រធាននាយកដ្ឋានជំនាញ ត្រូវចុះអង្កេតស្រាវជ្រាវពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ដោយឈរលើគោលការណ៍ច្បាប់ លិខិតបទដ្ឋាន ប្រកាន់ឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ទោះជារបាយការណ៍នេះមិនទាន់លំអិតគ្រប់ជ្រុងជ្រោយក៏ដោយ តែឯកឧត្តមបានកោតសរសើរដល់ក្រុមការងារផងដែរ ថារៀបចំរបាយការណ៍នេះបានលឿន ប្រកបដោយការទទួលខុសត្រូវ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន(អគារ"O") ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ