ក្រសួងមហាផ្ទៃ បិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ
July 31, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូមរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានា ព្រមទាំងអភិបាល ក្រុង ស្រុក ខណ្ឌ មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកគ្រូ-អ្នកគ្រូ ដែលខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយវគ្គបណ្តុះបណ្តាលនេះដែរ បានរៀបចំឡើងយ៉ាងពិសេស ពីភាពជាអ្នកដឹកនាំ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅលើកកម្ពស់ សមត្ថភាពឱ្យកាន់តែប្រសើរឡើងទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហម្ឈការ»។

      ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដុលនេះរួច ឯកឧត្តម ជឿជាក់ថា អភិបាល ក្រុង ស្រុក ខណ្ឌនិងទទួលបាន នូវចំណេះដឹង និងចំណេះធ្វើថ្មីសម្រាប់យកទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះក្រោយពីបានមកសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ អភិបាល ក្រុង ស្រុក ខណ្ឌ និងយកចំណេះដឹងដែលបានរៀនសូត្រ ទៅចែករំលែកទៅដល់សហការី និងមន្ត្រីក្នុងមូលដ្ឋាន យកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

      សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាមចូលរួមសរុប ចំនួន១៣០រូប (ស្រីចំនួន៥រូប)។ សមាសភាពអ្នកចូលរួមគឺជាប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ ដែលអញ្ជើញមកពីបណ្ដា ក្រុង ស្រុក ខណ្ឌ គោលចំនួន៧០ ពីគ្រប់រាជធានី-ខេត្ត។

      យោងតាមរបាយការណ៍វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់សិក្ខាកាម ដូចជា៖ លើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ, ការធ្វើសេចក្ដីសម្រេចចិត្តជាយុទ្ធសាស្ដ្រឲ្យកាន់តែមានប្រសិទ្ធភាព និងភាពឆ្លើយតប, ការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រង។

      បន្ទាប់ពីការថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង សុ្រក ខណ្ឌរួចមក ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ទាំង២៥រាជធានី-ខេត្ត ចំនួន១៣០រូប ស្រីចំនួន៥រូប ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ