ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម
July 30, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋាន និងអង្គភាព ពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      សម្រាប់កិច្ចប្រជុំនាពេលរសៀលនេះ គឺជាលើកទី៤ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបន្ត ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដោយពិនិត្យ និងកែសម្រួលបន្តនៅលើជំពូកទី២។

      សូមជម្រាបដែរថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មនេះមាន ១០ជំពូក និង៣៥មាត្រា ដោយច្បាប់នេះមានគោលបំណងកំនត់សមាសភាព សមត្ថកិច្ច តួនាទី និងសិទ្ធអំណាចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដើម្បីបង្ការនិងការពារជនទាំងឡាយណា ដែលបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មដទៃទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាបដោយដាក់វិធានការ ត្រួតពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃាំងនានា និងកន្លែងដែលជនទាំងឡាយណាត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ