សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ "ស្តីពីការបង្កើតយន្តការផ្តល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ដែលមានបំណងរកការងារធ្វើសម្រាប់អ្នកខេត្តបាត់ដំបង និងបន្ទាយមានជ័យ"
October 05, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ "ស្តីពីការបង្កើតយន្តការផ្តល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ដែលមានបំណង រកការងារធ្វើសម្រាប់អ្នកខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ" ដែលបានរៀបចំរួមគ្នាដោយក្រសួងមហាផ្ទៃ និង ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងការអនុវត្តជាក់ស្តែងតាមក្របខណ្ឌច្បាប់ និងបែបបទនីតិវិធី សម្រាប់ពលករទៅធ្វើការនៅបរទេសមានលក្ខណៈស្មុគស្មាញច្រើន ជាពិសេសពលករដែលនៅតាមបណ្តាខេត្តជាប់ព្រំដែនហើយមាន បំណងទៅធ្វើការនៅ ប្រទេសថៃដោយមិនឆ្លងកាត់តាមក្របខណ្ឌ(MOU) ព្រមទាំងគួបផ្សំនិងការចាញ់បោកមេខ្យល់ដែលទាមទារកម្រៃខ្ពស់សម្រាប់រត់ការជាមួយក្រសួងពាក់ព័ន្ធ ជាហេតុឱ្យពលករសម្រេចចិត្តចំណាកស្រុកដោយខុស ច្បាប់។ ដូច្នេះក្រសួងមហាផ្ទៃ និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នា ក្នុងគោលបំណងដើម្បីបង្កលក្ខណៈងាយស្រួលជូនពលករ ក្នុងការទទួលបានភាពស្របច្បាប់ក្នុងការ ទៅស្វែងរកការងារធ្វើ និងជៀសវាងបានអំពីការចាញ់បោកពីសំណាក់មេខ្យល់។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ