សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅទីស្តីការក្រសួងមហាផ្ទៃ។
October 04, 2017    អ្នកទស្សនា :

  នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។

   ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម អំពី អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងរាយការណ៍សង្ខេប ស្តីពីការអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៅរាជធានី ខេត្ត។
   ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះសំណាល និងមតិផ្តាំផ្ញើ ដល់អង្គប្រជុំទាំងមូល លេីមូលហេតុដែលយើងធ្វេីការផ្សព្វផ្សាយ អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុប ចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នេះដោយសារការអនុវត្តកន្លងមក នូវមានភាពរចន្លោះប្រហោង បន្ថែមពីនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលាយ តាមរយៈ រដ្ឋបាលរាជធានី ខេត្ត ក្រុង សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យយល់ពីបញ្ហាខាងលេីនេះ ។ម្យ៉ាងវិញទៀតស្ថាប័នពាក់ព័ន្ធក៏ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើឯកសារជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវដាក់វិធានការយ៉ាងច្បាស់លាស់ ដោយត្រូវឱ្យសាម៉ីខ្លួនមកបង្ហាញខ្លួនតាមការកំណត់ ហើយអ្នកកាន់ឯកសារទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលខ្លួនបានកំពុងប្រើប្រាស់នូឯកសារដែលមាន ហេីយក្នុងនាមយើងជាសមត្ថកិច្ច យើងត្រូវចេះរកវិធីដោះស្រាយចំពោះអ្នករស់នៅខុសច្បាប់ ដោយអនុវត្តច្បាប់ ដូចជា ការចាប់បញ្ជូនទៅវិញ និងឱ្យសាម៉ីជនមកដាក់ពាក្យពិនិត្យដើម្បីរស់នៅបន្ត ដូចដែរច្បាប់បានចែង ចំពោះអ្នកដែលបានរស់នៅយូរមកហើយ។ កិច្ចការសំខាន់ក្នុងការទំនាក់ទំនងល្អរវាងប្រទេសជាសម្ព័ន្ធមិត្ត យើងត្រូវធ្វើការសហការជាមួយគ្នាឱ្យបានល្អ ពិសេសប្រទេសជិតខាង ដើម្បីឱ្យយល់ពីច្បាប់រស់នៅរបស់ប្រទេសកម្ពុជា ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ