សម្ដេចក្រឡាហោម ស ខេង ៖ ការជ្រើសរើសក្របខ័ណ្ឌប៉ូលីសប៉ុសិ៍រដ្ឋបាល គឺត្រូវជ្រើសរើសមនុស្សនៅក្នុងមូលដ្ឋានផ្ទាល់
July 27, 2020    អ្នកទស្សនា :

      ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ចំពោះការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលប៉ុសិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះដោយហេតុថាពួកគាត់ទាំងនោះស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួល ធ្វើការងារជូនប្រជាពលរដ្ឋ និងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាពផងដែរ។

      សម្ដេចក្រឡាហោមបន្ដថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាម មូលដ្ឋានងាយស្រួលរកណាស់ ពីព្រោះក្មួយៗមានចំណេះដឹងច្រើនណាស់។ សម្ដេចក្រឡាហោមក៏បានរំលឹកដែរថា កាលសម័យមុនប៉ូលិសមួយចំនួនមិនចេះអក្សរឡើយ ហើយនៅសម័យនោះ រើសប៉ូលិសឲ្យតែបាន គ្មានគិតពីចំណេះឡើយ។

      ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្ថែមនៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ដែរថា ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អគឺតម្រូវអោយមន្រ្តីនគរបាលរបស់យើងត្រូវមានទាំងបទពិសោធ និងចំណេះដឹង ដែលចំនុចទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ហើយមិនត្រូវមានអំនួតចំពោះបុគ្គលខ្លួនឯង ទាំងដែលខ្លួនគ្មានសមត្ថភាពបំពេញការងារបាននោះឡើយ។ ប្រសាសន៍សម្តេច «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត»៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ