ក្រសួងមហាផ្ទៃ ដាក់ចេញផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដើម្បីអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល
July 27, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។

      ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងសហការ និងជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្មក្នុងរូបភាព២យ៉ាង រួមមាន៖

ទី១-ការពង្រឹងសមត្ថភាពអង្គភាពបណ្តុះបណ្តាលទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង បច្ចុប្បន្នភាពនៃសភាពការណ៍សន្តិសុខសង្គម ការកើតឡើងនូវបទល្មើសថ្មីៗ ការរីកចម្រើននៃបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ទី២-ការបំពាក់សម្ភារឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិ គឺត្រូវផ្ដើមចេញ ពីការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលនេះឯង ព្រោះថាក្នុងសម័យទំនើបនេះ មន្រ្តីនគរបាល ក្របខណ្ឌថ្មីមិនអាចទៅបំពេញការងារដោយមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាលនោះទេ ពោលគឺមានលក្ខណៈខុសគ្នាពីសម័យកាលក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលកាលនោះ មន្រ្តីនគរបាលក្របខណ្ឌថ្មី ពេលជ្រើសរើសរួចអនុញ្ញាតឲ្យចូលបម្រើការងារតែម្ដង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ