រយៈពេល៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា បណ្ដុះបណ្ដាលធនធានមនុស្ស ជាង២ម៉ឺននាក់
July 27, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០១៩ បណ្ឌិត្យសភាធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សចំនួន២០៩វគ្គ គិតជាមនុស្សចំនួន២០៩៩៦នាក់។

      ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ(២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា «ការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំរបស់ខ្លួន បណ្ឌិត្យសភា បានធ្វើការបណ្ដុះបណ្ដាល បានចំនួន២០៩វគ្គ សរុបចំនួន២០៩៩៦នាក់ នារី២៥៣៤នាក់ ដោយសម្រេចបាន៨៦%នៃផែនការ»។

      ឯកឧត្តមបន្ដថា បណ្ឌិត្យសភានគរបាលកម្ពុជា បណ្ដុះបណ្ដាលធនធានមនុស្ស គិតជាមធ្យមក្នុង១ឆ្នាំ បានចំនួន៤២វគ្គ ដែលមានអ្នកសិក្សាជាមធ្យម ចំនួន៤២០០នាក់។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី លើកឡើងទៀតថា លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបានលទ្ធផល៨០.៩% នៃការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ ក្នុងនោះ លទ្ធផលនៃការអនុវត្តផែនការសកម្មភាពតាមឆ្នាំនីមួយៗ រួមមាន ៖ ឆ្នាំ២០១៥សម្រេចបាន៧៣.៨៩% ,ឆ្នាំ២០១៦សម្រេចបាន ៧៣.៨៥% ,ឆ្នាំ២០១៧ សម្រេចបាន៧៨.២០% ,ឆ្នាំ២០១៨សម្រេចបាន៨២.១០% និងឆ្នាំ២០១៩ សម្រេចបាន៩២.៤០%៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ