អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
July 24, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក និងនាយករង នៃនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបផងដែរ។

      ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ថ្វីត្បិតតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យរបៀបរបបនៃការការប្រាស្រ័យទាក់ទងគ្នា ការអនុវត្តតួនាទី ភារកិច្ច ការងារផ្សេងៗទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការផ្លាស់ប្ដូរ ដើម្បីសម្រួលឲ្យបានទៅនឹងស្ថានភាពថ្មីៗ ប៉ុន្តែដំណើរការរដ្ឋបាលសាធារណៈក្នុងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋនៅតែដំណើរការធម្មតា និងមានភាពល្អប្រសើរ។

      ឯកឧត្តមបានបន្ថែមថា ក្នុងដំណាក់កាលអន្តរកាលនេះ រចនាសម្ព័ន្ធនៃការពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាមទារឲ្យមានការគាំទ្រ និងជំនួយបន្ថែមច្រើនពីរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋបាលក្រុង ស្រុក មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារ តួនាទីរបស់ខ្លួនឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ ជាងនេះទៀត ឯកឧត្តមក៏ស្នើឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីសំណាក់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការអនុវត្តការងារ និងរចនាសម្ព័ន្ធផ្សេងៗ ដើម្បីសិក្សា និងស្វែងយល់បន្ថែមនូវបញ្ហាប្រឈម និងលំហូរការងារនានាផងដែរ។

      សូមជម្រាបជូនថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នេះ ដោយលើកទីមួយ ត្រូវបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ និងលើកទីពីរ កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់ទិសដៅ និងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ