អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងមានវិធានការចំពោះក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ក្នុងករណីមានអ្នកបើកបរពាក់ព័ន្ធគ្រឿងញៀន
July 24, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងមានវិធានការចំពោះក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ប្រសិនជាមាន អ្នកបើកបរពាក់ព័ន្ធទៅ នឹងបញ្ហាគ្រឿងញៀន។

      ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រឿងពិនិត្យទឹកនោមអ្នក បើកបរ ដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនអាចធ្វើម្នាក់ឯកបានឡើយ ត្រូវមានការចូលរួមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់និងអប់រំអំពីហានិភ័យ ផងប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

      ឆ្លៀតឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដាន ទូន្មានណែនាំកូនចៅរបស់ខ្លួនអំពីបញ្ហាគ្រឿងញៀន ដោយឡែកក្នុងករណីបើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀន ត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងមានវិធានបន្ដទៀត។ ឯកឧត្តមក៏បានស្នើឲ្យក្រសួងសុខាភិបាល ស្របពេលយុទ្ធនាការចុះពន្យល់ប្រជាពលរដ្ឋអំពីការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក៏ត្រូវបញ្ជ្រៀបការពន្យល់ណែនាំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ