ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បញ្ជាក់សាជាថ្មីថា កម្ពុជានៅតែបន្ដទទួលរងនូវឥទ្ធិពលចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀន
July 24, 2020    អ្នកទស្សនា :

      ក្នុងប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា «ក្នុងស្ថានភាពដែលការផលិត ចរាចរជួញដូរគ្រឿងញៀនលើពិភពលោក និងក្នុងតំបន់ នៅតែមានការប្រែប្រួលកើនឡើងឥតឈប់ឈរ ល្បិចកលលួចលាក់ធ្វើសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនកាន់តែស្មុគស្មាញ ធ្វើឲ្យកម្ពុជាយើងនៅតែបន្ដទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងពីចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញឿន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងការប៉ុនប៉ងផលិតច្នៃគ្រឿងញៀន និងការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន ពីទីប្រជុំជនដល់តំបន់ដាច់ស្រយ៉ាល»។

      ឯកឧត្តមបញ្ជាក់ថា ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធាន ការគន្លឹះទាំង៥ ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។

      ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានលើកឡើងទៀតថា «ទាំងអស់នេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បើទោះបីជាយើងបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្ដប្រឈមនឹងបញ្ហាជាសត្យានុម័ត និងថ្មីៗថែមទៀត ដែលទាមទារឲ្យយើងត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត»៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ