សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម  Thach Du ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
October 03, 2017    អ្នកទស្សនា :

   នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម  Thach Du ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។
   ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានអរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក៏ដូចជាការជម្រុញនិងលើកកម្ពស់នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ហើយសម្តេច ក៏អបអរសារទរចំពោះការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលឈានទៅដល់ការពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អចំពោះភាគីទាំងពីរ ក៏ដូចជាកម្លាំងអនុវត្តច្បាប់ដទៃទៀតផងដែរ នៅក្នុងការបង្រ្កាបបទល្មើសផ្សេងៗទៀត និងសន្តិសុខតាមខ្សែរបន្ទាត់ព្រំដែន។ សម្តេចនៅតែសង្ឃឹមថាការទំនាក់ទំនងនៃប្រទេសទាំងពីរនិងនៅតែល្អប្រសើរ ដូចដែលមាននៅក្នុងកិច្ចសហប្រតិបត្តការនៃការព្រមព្រៀងគ្នា ទោះបីជាឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិក៏ដោយ រួចសម្តេចក៏បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ឱ្យសុខសុវត្ថិភាពក្នុងការវិលត្រឡប់ទៅមាតុប្រទេសវិញ។
   ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអរគុណចំពោះសម្តេចក្រឡាហោម ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។ ហើយឯកឧត្តមក៏បានបន្តទៀតថា ក្រោមការការដឹកនាំរបស់ ព្រះមហាក្សត្រខ្មែរ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល គឺមានភាពរីកចម្រើនច្រើន ហើយការទំនាក់ទំនងសហប្រតិបត្តិការវិញគឺមានភាពល្អប្រសើរណាស់ ពិសេសកងកម្លាំងនគរបាលកម្ពុជា វៀតណាម ដែលបានខិតខំរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អនៅតាមបន្ទាត់ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងមានស្ថេរភាពជាតិនៃប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ