អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០
July 24, 2020    អ្នកទស្សនា :

      នាទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន អនុប្រធាន សមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងស្ថានប័ន អង្គភាព និងលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងមានភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

      យោងតាមរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%។ ក្នុងឆមាសទី១ ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្ស ចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ កើនលើសចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមាន ជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ស្មើនឹង១៥ជនជាតិ។

      សមត្ថកិច្ចចាប់យកគ្រឿងញៀនបានមានចំនួនសរុប២៦១គីឡូក្រាម (៩៧៧,៧២ក្រាម) បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប៣៤១គីឡូក្រាម (៩៧៤,៤៧ក្រាម) ថយចុះ៨០គីឡូក្រាម (០៩៦,៧៥ក្រាម) ស្មើនឹង២៣,៤៣%។ ជាពិសេស មធ្យោបាយ សម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ