សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដុតកំទេចគ្រឿងសម្អាងខុសច្បាប់ នៅទីលានចាក់សំរាមបឹងជើងឯក
October 03, 2017    អ្នកទស្សនា :

នៅព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដុតកំទេចគ្រឿងសម្អាងខុសច្បាប់ នៅទីលានចាក់សម្រាមបឹងជើងឯក ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ។       ​​ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម និងតំណាងអង្គទូត ស្ថាប័នតុលាការ និងប្រជាពលរដ្ឋ ជ្រាបថា៖ ផលិតផលគ្រឿងសម្អាង ក្លែងក្លាយខុសច្បាប់មានចំនួនជាង៨១តោន ដែលត្រូវបានកំទេចនាពេលនេះ គឺជាឆន្ទៈនៃការខិតខំប្រឹងប្រែងជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបានបង្រ្កាបរឹបអូសពីជនល្មើសបានចរាចរណ៍ស្តុកទុក និងបានចែកចាយចំនួន ០២ទីតាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៧ កន្លងមក ហើយអនុវត្តតាមការបង្គាប់បញ្ជារបស់តុលាការ និងអនុវត្តយ៉ាងមឹងម៉ាត់តាមតួនាទីនិងភារកិច្ច ដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ព្រោះវាជាហេតុបង្កឱ្យគ្រោះថ្នាក់ ព្រមទាំងហានិភ័យខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម  សុខុមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំ។ ជាទីបញ្ចប់សម្តេចក្រឡាហោម បានមានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាព ក្រុមហ៊ុនជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ថា៖ គណៈកម្មាធិការ ក៏ដូចជាស្ថាប័នជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ លើទំនិញក្លែងក្លាយ រួមទាំងថ្នាំពេទ្យ គ្រឿងស្រវឹង ផលិតផលបរិភោគ គ្រឿងសម្អាងទាំងអស់ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយត្រូវមានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ដល់សុខភាព មិនថាមានកម្រិតស្រាល ឬកម្រិតធ្ងន់ឡើយ ពិសេសបំផុតត្រូវមានការសហការគ្នារវាងអាជ្ញាធរ និងបណ្តាស្ថាប័ន អាជីវករនានា ព្រមទាំងប្រជាពលរដ្ឋ ក្នុងការជួយអន្តរាគមន៍ ទប់ស្កាត់នូវផលិតផលក្លែង ក្លាយ ដែលកំពុងហូរចូលមកស្រុកខ្មែរ។ បន្ទាប់មក សម្តេចក្រឡាហោម ក៏ថ្លែងអំណរគុណចំពោះអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្តមអគ្គរដ្ឋទូតនានា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងស្ថាប័ន ក្រុមហ៊ុន និងប្រជាពល រដ្ឋទាំងអស់ ដែលបានចូលរួមក្នុង ពិធីដុតកំទេចគ្រឿងសម្អាងខុសច្បាប់នេះ សូមឱ្យជួបពុទ្ធពរ០៤ប្រការគឺ: អាយុ វណ្ណ: សុខ ពល: កុំបីអាក់ខានឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ