អគ្គនាយកដ្ឋានអន្ដោប្រវេសន៍៖ មកទល់ពេលនេះមានជនបរទេស បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមកស្នាក់នៅក្នុងប្រទេសកម្ពុជាមានជាង១៦ម៉ឺននាក់
July 17, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានមានប្រសាសន៍ថា មកទល់ពេលនេះមានជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមានជាង១៦ម៉ឺននាក់ ប៉ុន្ដែវត្តមានជាក់ស្តែង មានជនបរទេសស្នាក់នៅកម្ពុជាមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ។

      ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២០នេះ មានបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យជនបរទេសមកកម្ពុជាមានការថយចុះ ហើយកម្ពុជាទទួលជនបរទេសជាង១លាននាក់ បើប្រៀបធៀបរយៈពេលដូចគ្នានេះឆ្នាំ២០១៩គឺទទួលបានជាង៣លាននាក់។

      ឯកឧត្តមមានប្រសាសន៍ថា «តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលយើងបានបង្កើតឡើង ហើយយើងអនុញ្ញាត ឲ្យម្ចាស់គោលដៅ និងម្ចាស់ទីតាំង ឬម្ចាស់លំនៅដ្ឋាន ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅក្នុងព្រះរាជណាចក្រកម្ពុជា ចុះវត្តមានជនបរទេសស្នាក់នៅលំនៅដ្ឋានរបស់ខ្លួន។ មកដល់ម៉ោងនេះ យើងទទួលបានជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធក៏បានបញ្ជាក់ថា វត្តមានជាក់ស្ដែង ប្រហែលជាង១១ម៉ឺននាក់ប៉ុណ្ណោះ»។

      ឯកឧត្តមរៀបរាប់ថា ប្រព័ន្ធព័ត៌មានវិទ្យាកំពុងតែតាមដានបន្ដទៀត ចំពោះជនបរទេសស្នាក់នៅកម្ពុជា ដូច្នេះជនបរទេសអាច នឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែអគ្គនាយកដ្ឋានអន្ដោប្រវរសន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានវិទ្យានេះ។

      ឯកឧត្តមសង្ឃឹមថា ការចុះបញ្ជីជនបទេសតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងកាន់តែល្អបន្ថែមទៀត ព្រោះការងារនេះក៏ជាជំហានដំបូងនៅកម្ពុជា ហើយការងារនេះក៏បានជួបបញ្ហាមួយចំនួនផងដែរ។ ឯកឧត្តមក៏បានសូមណូពរ ដល់ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នាដើម្បីឲ្យទទួលបានការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះក៏បានកំណត់ដោយច្បាប់ផងដែរ។

     បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ប្រសិនបើមានម្ចាស់ទីតាំងណាមួយឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការជាមួយសមត្ថកិច្ច នោះម្ចាស់ទីតាំងនឹងទទួលពិន័យតាមផ្លូវច្បាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ