អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យសមាសភាពមន្រ្តីជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដើម្បីពង្រឹងរបៀបរបបការងារ និងក្រមសីលធម៌វិជ្ជាជីវៈ
July 16, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យចំពោះ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដើម្បីពង្រឹងរបៀបរបបការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

      ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបានមានប្រសាសន៍ថា លោក លោកស្រី ត្រូវបានថ្នាក់ដឹកនាំលើកទឹកចិត្ត តែងតាំងជាអនុប្រធាននាយកដ្ឋាន ដោយផ្អែកលើ លក្ខណៈសម្បត្តិ មានសមត្ថភាព ជាមន្ត្រីសកម្មចំពោះការងារ ហេតុនេះសូមលោក ស្រីត្រូវគោរពអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។ ទន្ទឹមនឹងនេះ សូមលោក លោកស្រី ចៀសវាងដាច់ខាតនូវភាពអសកម្ម ដោយខិតខំបម្រើការងារជូនអង្គភាព ក្នុងការអនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីផលប្រយោជន៍អង្គភាព ក៏ដូចចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីនគរបាល ត្រូវតែអនុវត្ត និងប្រកាន់ខ្ជាប់នូវ ច្បាប់ លិខិតបទដ្ឋានរបស់មន្ត្រីរដ្ឋបាលស៊ីវិល និងវិន័យរបស់កងកម្លាំង ចៀសវាងបាតុភាពអសកម្មដែលនាំឱ្យប៉ៈពាល់ដល់លទ្ធផលការងាររបស់អង្គភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងអង្គភាព។

      កិច្ចបញ្ចប់ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន នឹងខិតខំបម្រើការងារគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍អង្គភាព ក្រសួង និងប្រទេសជាតិ ដោយចៀសវាងភាពអសកម្ម ដើម្បីឱ្យស្របទៅនឹងលក្ខណៈសម្បត្តិ មានសមត្ថភាព និងជាមន្ត្រីសកម្ម ដែលថ្នាក់ដឹកនាំផ្តល់ការជឿជាក់ លើកទឹកចិត្ត និងតែងតាំងមុខតំណែងនេះជូនដល់លោក លោកស្រីនោះ៕

ប្រភព៖​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ