អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង
July 14, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងខេត្តបាត់ដំបង បានប្តឹងចោទប្រកាន់មន្ត្រីនគរបាលមួយរូប ពីបទឆបោក ដោយថាបានជំពាក់លុយរបស់ខ្លួន ហើយបានគេសវេសមិនព្រមសង ទោះបីជាគាត់ព្យាយាមជួបយ៉ាងណាក៏ដោយ ហេតុនេះហើយ ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ដោះស្រាយ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ