ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្ម ការជាតិប្រឆាំងទារុណកម្ម
July 07, 2020    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ​ពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំង ទារុណ​កម្ម​ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋាន និងអង្គភាព ពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់​ព្រមទាំង​មន្រ្តីពាក់​ព័ន្ធ​ជា​ច្រើនផងដែរ។

 មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា កាលប្រជុំកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០កន្លង ទៅអង្គប្រជុំទាំងមូលបានប្រជុំបញ្ចប់នៅជំពូកទី១ ហើយនៅក្នុងកិច្ចប្រជុំនាពេលនេះនឹង​បន្តទៅលើជំពូកទី២។

សូមជម្រាបដែរថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្មនេះមាន ១០ជំពូក និង៤១មាត្រា ដោយច្បាប់នេះមាន គោលបំណងដើម្បីធានាការពារជនទាំងឡាយដែលត្រូវ​បានដកហូត​សេរីភាព​ឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប ដោយដាក់វិធានការត្រួតពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃំាងនានា និងទីកន្លែងដែលជនទាំងឡាយណាត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព។ ជាងនេះទៅទៀត ច្បាប់​នេះមានវិសាលភាពអនុវត្តនៅគ្រប់ទីកន្លែងឃុំ ឃាំងជនទាំងឡាយណាត្រូវបាន ឬអាចត្រូវបាន​ដកហូត​សេរីភាពនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ