ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន
July 07, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងារទទួលបន្ទុកបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់នានា សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតរបស់អាស៊ាន ដោយមានការចូលរួមពីអគ្គនាយករង ប្រធានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន  អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាផងដែរ។ គួរជម្រាបជូនថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតរបស់អាស៊ាន នឹងត្រូវប្រព្រឹត្តឡើងតាមប្រព័ន្ធonline នៅថ្ងៃទី១៧ ខែកក្កដា  ឆ្នាំ២០២០ ខាងមុខនេះ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ