ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ស្ដីពីការសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ
June 25, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-បានផាកកាដ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលខេត្ត អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិនិត្យ កែសម្រួលលើកិច្ចព្រមព្រៀងស្ដីពីការសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដនេះ ហើយការរៀបចំកិច្ចព្រមព្រៀងនេះផងដែរ ភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឲ្យស្ពានដែលកំពុងមានបច្ចុប្បន្ន។ ឯកឧត្តមបានបន្ថែមថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមសូមសម្ដែងការអរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវមតិយោបល់លើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃក៏បានកែសម្រួលទៅតាមយោបល់ ស្ថាប័ននិងភាគីពាក់ព័ន្ធផងដែរ។

      ជាងនេះទៀត ឯកឧត្តមក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ គឺដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញចេញ-ចូល និងការឆ្លងកាត់ព្រំដែនរបស់ប្រទេសទាំងពីរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ