ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ
June 25, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០  ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំនៃអង្គភាពថ្នាក់ប្រហាក់ប្រហែលនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំនាព្រឹកនេះ គឺពិភាក្សាបន្តលើការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលទាំងអស់ ចំណុះក្រសួងមហាផ្ទៃ ដើម្បីឱ្យមានការឯកភាពរួមគ្នាលើទម្រង់តែមួយ។

      ជាងនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងការអបអរសាទរចំពោះលទ្ធផលនៃ កិច្ចប្រជុំក្នុងកាលពីកន្លងទៅ ដោយកិច្ច ពិភាក្សានាពេលនោះទទួលបានជាលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងការពិភាក្សាក្នុងកាលកន្លងទៅ គឺមានការលើកឡើងថា ស្ថានភាពការងាររបស់ អគ្គនាយកដ្ឋាននានា មានលក្ខណៈខុសៗគ្នា ប៉ុន្តែមិនខុសគ្នាទាំង ស្រុងនោះ ដូច្នេះខ្លឹមសារ និងលំនាំមាតិកា ក៏ដូចជាទម្រង់ទូទៅទាំងអស់ គួរតែយកគំរូតែមួយដូចគ្នា ធ្វើយ៉ាងណាសម្រួលការងារទាំងអស់នោះ ជាចង្កោមបញ្ហាដូចគ្នា ដើម្បីសម្រួចដាក់ចូល ក្នុងការរៀបចំផែនការរបស់អង្គភាពនីមួយៗស្ថិតនៅលើទម្រង់តែមួយ។

      ឯកឧត្តម បានបន្តថា ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានទាំង១១ចំណុះក្រសួងមហាផ្ទៃ មកដល់ពេលនេះត្រូវបានដាក់ប្រជុំឆ្លងជិតគ្រប់អស់ហើយ នៅសល់តែអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ដោយឡែកទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដែលយកមកប្រជុំពិភាក្សានាពេលនេះ គឺដើម្បីរៀបចំត្រៀមសម្រាប់ប្រើប្រាស់អនុវត្តបន្តក្នុងឆ្នាំ២០២១។

      សូមរំលឹកផងដែរថា កិច្ចប្រជុំពិភាក្សាលើការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ ឱ្យមានទម្រង់ដូចគ្នានេះ ត្រូវបានធ្វើឡើងបានចំនួន៣លើកកន្លងមកហើយ ដើម្បីឱ្យការកសាងផែនការរបស់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល មានទម្រង់ដូចគ្នា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ