អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានរដ្ឋបាលសរុប
June 24, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានរដ្ឋបាល សរុប ។
ឯកឧត្តម បានថ្លែងនាឱកាសនោះថា កិច្ចប្រជុំពេលនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមនានារបស់នាយកដ្ឋាន។

      ឯកឧត្តមបានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចលទ្ធផលបានល្អប្រសើរកន្លងមក ហើយថាជានាយកដ្ឋាននាំមុខគេ ជាពិសេសនាយកដ្ឋាននេះជាសេនាធិការឱ្យអគ្គាធិការដ្ឋាន លើការគ្រប់គ្រងចរាចរណ៍ ពិនិត្យកែសម្រួលឯកសារនានា និងការធ្វើការសម្របសម្រួលជាមួយនាយកដ្ឋានចំណុះអគ្គាធិការដ្ឋានបានល្អប្រសើរឆ្លើយតាមស្ថានភាពការងារជាក់ស្តែង។

      ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រុញដល់មន្រ្តីឱ្យខិតខំស្រាវជ្រាវបន្ថែមក្នុងការបង្កើនចំណេះដឹង ពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនមាន: ត្រូវគោរពតួនាទីតាមឋានានុក្រម របៀបរបបការងារ ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលមន្ត្រី បញ្ហាវត្តមានមន្ត្រី ការលើកទឹកចិត្តមន្ត្រី និងក្រមសីលធម៌ វិន័យ។ 

      អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរនានា ដើម្បីចូលរួមគ្នាដោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារចំពោះមុខ។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាពដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀតផងដែរ។

      សូមជម្រាបថា នាយកដ្ឋានរដ្ឋបាល សរុប ជានាយកដ្ឋានចុងក្រោយគេ បន្ទាប់ពី ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងបន្ថែមលើសកម្មភាពការងាររបស់នាយកដ្ឋានចំនួន៥មកហើយ ដើម្បីតម្រង់ទិសដៅការងារឱ្យស្របនឹងផែនសកម្មភាពការងារឆ្នាំ២០២០ និងផ្តល់នូវមតិដឹកនាំ ដោះស្រាយបញ្ហាប្រឈម សំនូមពរ មានកន្លងមក។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ