អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល
June 24, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល។

      ថ្លែងនាឱកាសនោះ ឯកឧត្តមបានលើកឡើងពីគោលបំណងកិច្ចប្រជុំពេលនេះថា គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមនានារបស់នាយកដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីអធិការកិច្ចត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ តម្លាភាព សីលធម៌ ភាពទន់ភ្លន់តែម៉ឹងម៉ាត់ពេលចុះបំពេញបេសកកម្មរបស់ខ្លួន ត្រូវឈរលើរគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន ត្រូវជៀសវាងដាច់ខាត កុំឆ្លៀតឱកាស ទាញយក ឬបម្រើផលប្រយោជន៍របស់ខ្លួន។ហេតុនេះ ចាំបាច់ទាមទារត្រូវមានសមត្ថកិច្ចគ្រប់គ្រាន់  និងបានជម្រុញដល់មន្រ្តីឱ្យខិតខំស្រាវជ្រាវបន្ថែមក្នុងការបង្កើនចំណេះដឹង ដោយសារយើងមានភារកិច្ចត្រួតពិនិត្យការអនុវត្តតួនាទីរបស់អង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ ដែលយើងត្រូវស្វែងយល់ពីលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពទាំងនោះ ទន្ទឹមនឹងនេះ យើងត្រូវបន្តរក្សាវប្បធម៌ចែករំលែកនូវបទពិសោធន៍ ចំណេះដឹងដល់គ្នា ដោយតម្កល់ផលប្រយោជន៍របស់អង្គភាពជាធំ។

      បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនមាន: ត្រូវគោរពតួនាទីតាមឋានានុក្រម របៀបរបបការងារ ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលមន្ត្រី បញ្ហាវត្តមានមន្ត្រី ការលើកទឹកមន្ត្រី ដោះស្រាយបណ្តឹងឈរលើគោលការណ៍ប្រកបដោយយុត្តិធម៌ ក្រមសីលធម៌ វិន័យ និងពន្លឿនដោះស្រាយសំណុំរឿង។

      អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម សំណូមនានា ដើម្បីចូលរួមគ្នាដោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារចំពោះមុខ។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាពដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀតផងដែរ  ដោយអនុវត្តទិសដៅការងារបន្តត្រូវផ្អែកតាមផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គាធិការដ្ឋាន ដែលជាផែនទីបង្ហាញផ្លូវ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ