អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការងារស្តីពីការតភ្ជាប់ទាញទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មនិងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDx
June 22, 2020    អ្នកទស្សនា :

      អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃ ការងារស្តីពីការតភ្ជាប់ទាញទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មនិងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDx  សម្រាប់បម្រើដល់ការងារចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

      ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ