អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះសំណេះសំណាលជា មួយប្រជា​​ពលរដ្ឋ​​តាម​ខ្នងផ្ទះ និងឧបត្ថម្ភគ្រឿងបរិភោគ
June 19, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ និងអមដំណើរដោយលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលតាមខ្នងផ្ទះ និងបានឧបត្ថម្ភគ្រឿងបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១២គ្រួសារ នៅភូមិឬស្សីជួរ និងភូមិបឹងព្រះ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានសំដែងក្តីត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម និងក្រុមការងារទាំងអស់ ដែលបានគិតគូរខ្វល់ខ្វាយចំពោះពួកគាត់។

      ជាឆ្លើយតប ឯកឧត្តមបានមានប្រសាសន៍ថា ការឧបត្ថម្ភពេលនេះបន្តិចបន្តួចមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនក៏ពិតមែន តែជាសមានចិត្តដ៏ជ្រះថ្លារបស់រូបឯកឧត្តម និងក្រុមការងារដែលបានគៀងគរ ចូលរួមគ្នាដោយស្ម័គ្រចិត្តទៅតាមលទ្ធផលរបស់ខ្លួន។ ឯកឧត្តមបន្តទៀតថា ដោយសារការរីកដាលជំងឺកូវីដ១៩ កំពុងតែបំផ្លិញបំផ្លាញសេដ្ឋកិច្ចសកលលោក ក្នុងនោះក៏បានជៈឥទ្ធិពលអាក្រក់មកលើសេដ្ឋកិច្ចកម្ពុជាយើងផងដែរ ជាហេតុនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ទន្ទឹមនេះ ឯកឧត្តមសង្ឃឹមថា ការឧបត្ថម្ភពេលនេះក៏អាចជួយសម្រួលការលំបាករបស់បងប្អូនបានមួយរយះដែរ។

      ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូន សូមបន្តអនុវត្តតាមវិធានការបង្ការជំងឺកូវីដ១៩តទៅទៀត និងជម្រុញដល់ក្រុមការងារមូលដ្ឋាន បន្តណែនាំ និងផ្សព្វផ្សាយនូវវិធានការបង្ការជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់កុំឱ្យកើតមានការឆ្លងក្នុងសហគមន៍ជាដាច់ខាត។

      ឯកឧត្តមបានស្នើក្រុមការងារ លោកមេឃុំ និងមេភូមិ បន្តពិនិត្យមើលស្ថានភាពជាក់ស្តែងបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលកំពុងតែជួបជីវភាពលំបាក ដើម្បីពិនិត្យលទ្ធភាពជួយឧបត្ថម្ភជូនពួកគាត់។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ព្រមទាំងអរគុណដល់ក្រុមការងារមូលដ្ឋានផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ