ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់សហមន៍កម្ពុជា ជាបណ្ដោះអាសន្ន
June 19, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យសមាគមន៍ផ្ដល់នូវរបាយកាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ព័ត៌មានគណនីប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិតម្ដល់ និងថ្នាក់ជាតិ) ព្រមទាំង ផ្ដល់នូវបញ្ជីឈ្មោះ សមាជិកសមាគមនៅតាម រាជធានី-ខេត្ត។

      ក្នុងសេចក្ដីសម្រេចជម្រាបមក លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្ដិកៈ ដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគម បាននិងកំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍ តាមរយៈទាញប្រជាពលរដ្ឋឲ្យចូលជាសមាជិក និងកំណត់ឲ្យបង់ថវិកាចូលសមាគម ដើម្បីបម្រើផលយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ