សម្ដេចក្រឡាហោម ស ខេង ៖គ.ជ.អ.ប បានផ្ទេរការងាឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែនគរបាល និងកងទ័ពគឺ​ជារបស់​ជាតិទាំ​ងអស់
June 17, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិកា រជាតិសម្រាប់ការអភិ​វឌ្ឍ​តាម​​បែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប បានប្រសាសន៍ថា គោលដៅលើកំណែទម្រង់របស់គ.ជ.អ.ប បាននោះ​គឺការបង្ខិតការងាររដ្ឋបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ក៏ប៉ុន្តែចំពោះផ្នែកនគរបាល គឺជានគរបាលរបស់ជាតិ ហើយកងទ័ពក៏ជារបស់​ជាតិ​ផងដែរដើម្បីបម្រើការងារជូនមាតុភូមិ។ នេះបើតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ថ្លែងក្នុងកិច្ចប្រជុំលើកទី១៨របស់​គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថាការផ្ទេរអំណាចទៅថ្នាក់ ខេត្ត ស្រុក មិនមែនចង់បំបែកប្រទេសនោះទេ ប៉ុន្តែគ.ជ.អ.ប ធ្វើតាមគោលការណ៍។ សម្តេចក្រឡាហោម បន្ថែមថា នៅតាមបណ្តាប្រទេសមួយចំនួនគេឱ្យអំណាចទៅថ្នាក់ខេត្ត ស្រុក ប៉ុន្តែកម្ពុជា នគរបាល ជានគរបាលរបស់ជាតិ ហើយកងទ័ពក៏ជាកងទ័ពរបស់ជាតិ ដូច្នេះហើយទើបត្រូវប្រើយ​ន្តការគណៈ​បញ្ជាការឯកភាព ដើម្បីសម្របសម្រួលបានរវាងនគរបាល និងកម្លាំងខាងយោធាទាំងអស់ បើមានបញ្ហាអ្វីត្រូវប្រជុំដោះស្រាយរួមគ្នា។

      ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា គ.ជ.អ.ប មានគោលដៅកសាងរដ្ឋបាលឯកភាព ថ្នាក់ខេត្ត ថ្នាក់ស្រុក ដោយកន្លងទៅក្រសួងនីមួយៗគ្រប់គ្រងតាមជំនាញរបស់ខ្លួន ឯខេត្តគ្រប់គ្រងតាមបែបសហវិមជ្ឍការ ដែលការធ្វើបែ​បនេះ ធ្វើឱ្យ​កិច្ចការមួយចំនួនដំណើរការបានល្អ ហើយកិច្ចការមួយចំនួនទៀតពុំសូវបានល្អ ដូចច្នេះហើយទើ​ប គ.ជ.អ.ប ធ្វើការអនុ​វត្តការ​ផ្ទេរ​នូវរាល់ការងាររបស់ក្រសួង ដូចជាក្រសួងសុខាភិបាល ដែលបានផ្ទេរការងារទៅឱ្យខេត្ត គ្រប់គ្រងទៅលើ មន្ទីរពេ​ទ្យបង្អែកស្រុក ប៉ុស្ត៍សុខភាព រីឯក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ទេរការងារអប់រំថ្នាក់មត្តេយ្យ និងថ្នាក់បឋម ទៅថ្នាក់ខេត្តមួយ​ចំនួន ដើម្បីសាកល្បងផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ