នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ​៖គ្រូបង្គោលថ្មី គឺជាកំលាំងថ្មីជួយផ្សព្វផ្សាយបង្ការទប់ស្កាត់មិនឱ្យបញ្ហាគ្រឿងញៀនជ្រៀតចូលទៅក្នុងវិស័យកងទ័ព​ ក្រុមគ្រួសារកងទ័ព
June 17, 2020    អ្នកទស្សនា :

      រាជធានីភ្នំពេញ​៖ រសៀលថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្មីចំនួន២៥រូប​នៃទីចាត់ការសុខាភិបាលអគ្គបញ្ជាការដ្ឋាននកងយោធពលខេមរភូមិន្ទ​ ត្រូវបានបិទបញ្ចប់ដោយជោគជ័យក្រោយទទួលបានការបណ្តុះបណ្តាលអស់រយ:កាលបីថ្ងៃកន្លងមកក្រោមអធិបតីឯកឧត្តម​ ​នាយឧត្តមសេនីយ៍​ មាស​វិរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយមានការចូលរួមអស់លោកឧត្តមសេនីយ៍​ជា​នាយក​ នាយករង​ នាយទាហាន​ នាយទាហានរងនៃទីចាត់សុខាភិបាល​ សរុបជិត៦០នាក់។ 

      ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ​ ញ៉ែម​ សុខ័ន្ធី​ នាយកទីចាត់ការសុខាភិបាល​ អគ្គបញ្ជាការដ្ឋាន បានមានប្រសាសន៍​ ថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំអគ្គញ្ជាការដ្ឋានកងយោធពលខេរភូមិន្ទនិងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលតែងតែផ្តល់ការគាំទ្រ​ ឧបត្ថម្ភសម្ភារ​ និងសហការយ៉ាងល្អជាមួយអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សំដៅពង្រឹងវិន័យ​ សណ្ដាប់ធ្នាប់ និង សុខភាព​របស់កងទ័ព​ ដោយគ្មានបញ្ហាគ្រឿងញៀន។

      ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានមានប្រសាសន៍ថា​ កងទ័ពក្រៅពីការងារការពារជាតិ​ គឺជាកំលាំងជំនួយមនុស្សធម៌​ជួយសង្គមដោយមិនអាចខ្វះបាន​ ជួយច្រួតស្រូវ​ ជួយសង្រ្គោះប្រជាពលរដ្ឋពិសេសពេលប្រទេសមានគ្រោះធម្មជាតិដូចជាទឹកជំនន់​ ខ្យល់ព្យុះជាដេីម។ល។ 

      ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានមានប្រសាសន៍បន្តដោយថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ​ អគ្គបញ្ជាការដ្ឋាន​ ដែលបានអនុញ្ញាតឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះឡេីង​ ដេីម្បីក្លាយកំលាំងថ្មីជួយផ្សព្វផ្សាយបង្ការទប់ស្កាត់មិនឱ្យបញ្ហាគ្រឿងញៀនជ្រៀតចូលទៅក្នុងវិស័យកងទ័ព​ ក្រុមគ្រួសារកងទ័ពដេីម្បីឱ្យពួកគាត់រស់នៅដោយសុភមង្គល​ គ្មានអំពេីហិង្សា​ និងរីកលូតលាស់ពោរពេញដោយសក្តានុពល។

      ក្នុងពិធីនោះមានចែកវិញ្ញាបនបត្របញ្ជក់ការសិក្សាជូនដល់គ្រូបង្គោលថ្មី២៥រូប​ និងប្រគល់ឧបករណ៍តេស្តទឹកនោមចំនួន៥០០០តេស្តជូបអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ