អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល
June 16, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល។

      ថ្លែងនាឱកាសនោះ ឯកឧត្តមបានសំដែងក្តីសោមនស្សរីករាយ និងកោតសរសើវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារកកន្លងមក បើទោះជាមានជួបប្រទៈបញ្ហាប្រឈមមួយចំនួន ក៏ដោយ នៅតែសម្រេចលទ្ធផលការងារជាទីគាប់ប្រសើរជូនអង្គភាព និងថ្នាក់ដឹកនាំក្រសួងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមបានលើកឡើងប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ថា " មន្ត្រីអធិការកិច្ច គឺជាបូជនីយបុគ្គល ដែលត្រូវតម្កល់យុត្តិធម៌ជាចម្បង" ។ 

      ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងបន្តថា សូមអស់លោក លោកស្រី ក្នុងនាមជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់អនុវត្តតាមអនុសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាលភាព កុំលំអៀង ដោយឈលើរគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋាន ត្រូវជៀសវាងដាច់ខាត ឆ្លៀតឱកាស ទាញយក ឬបម្រើផលប្រយោជន៍របស់ខ្លួន ឬលាភសក្ការៈណាមួយ។

      បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនមាន: ត្រូវគោរពតួនាទីតាមឋានានុក្រម របៀបរបបការងារ ពង្រឹងសមត្ថភាពមន្ត្រី យន្តការដោះស្រាយបណ្តឹងផ្អែកលើគោលការណ៍ប្រកបដោយយុត្តិធម៌ មានក្រមសីលធម៌ និងពន្លឿនដោះស្រាយសំណុំរឿង។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាពដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀត។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះនាយកដ្ឋានទាំងពីរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ