អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ចលើសំណើសុំរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ
June 16, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ចលើ សំណើសុំរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ គោរពជូន សម្តេចក្រឡាហោម អន្តរាគមន៍ទប់ស្កាត់ការទន្រ្ទានយកដីព្រៃលិចទឹក និងចាត់វិធានការតាមផ្លូវច្បាប់ ដោយបានចោទប្រកាន់បុគ្គល៨រូប ដែលមានតួនាទីជាមន្ត្រីនគរបាលស្រុក មន្ត្រីបរិស្ថានខេត្ត អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ថា បានលួចឈូសឆាយរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅទីតាំងចំណុចត្រពាំងស្តុកត្រាវ ស្ថិតនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ