សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Nuttavuth PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
September 27, 2017    អ្នកទស្សនា :

នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម  Nuttavuth PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានអរគុណ និងកោតសរសើរដល់ឯកឧត្តម ពិសេសកិច្ចសហប្រតិបត្តិការ និងកិច្ចខំប្រឹងប្រែងក្នុងអាណត្តិរបស់ឯកឧត្តមផ្ទាល់ ដែលបានមកធ្វើជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម  Nuttavuth PHOTISARO បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យឯកឧត្តម  និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។ ពិសេសទៅទៀត ឯកឧត្តម បានកោតសរសើរ ជូនដល់សម្តេចក្រឡាហោម ដែលបានតែងតែផ្តល់ក៏ដូចជាកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា ថៃ  ការងារនគរបាលខាងអន្តោប្រវេសន៍ ពាណិជ្ជកម្ម និងទេសចរណ៍។
ជាទីបញ្ចប់ សម្តេចក្រឡាហោម បានអរគុណចំពោះឯកឧត្តម ព្រមទាំងលើកឡើងនូវបញ្ហាពីរសំខាន់ៗ គឺ 
១. បញ្ហាពលករធ្វើការនៅប្រទេសថៃ ដែលកម្ពុជាកំពុងតែឱ្យអាជ្ញាធរពាក់ព័ន្ធខិតខំប្រឹងប្រែងជួយសម្រួលដោះស្រាយនិងអាជ្ញាធរថៃ ជូនប្រជាពលករឱ្យមានការរស់នៅ និងការងារស្របច្បាប់។ 
២. បញ្ហាការកាប់ព្រៃឈើនៅប្រទេសថៃ គឺអាជ្ញាធរកម្ពុជាបានប្រឹងប្រែងអប់រំ និងទប់ស្កាត់នូវបញ្ហានេះដោយបានលទ្ធផលល្អជាទីគាប់ចិត្ត ព្រោះក្នុងឆ្នាំនេះមានតែមួយករណីទេក្នុងការលួចចូលកាប់ព្រៃឈើ។ ចំណែកឯភាគីថៃក៏ផ្តល់កិច្ចសហការណ៍ល្អដែរចំពោះករណីនេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ