អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត
June 11, 2020    អ្នកទស្សនា :

     នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

      ការបង្កើតច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០០២ សណន ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅទាំងអស់ បានដាក់ចេញនូវដីកាសម្រេចរបស់ខ្លួនក្នុងការបង្កើត ‘‘ច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម’’ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ខេត្តចំនួនពីរ គឺ ខេត្តកែប និងខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដើម្បីផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋ។

      ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ជាប្រធាននាយដ្ឋានគ្រប់គ្រង់ព័ត៌មានវិទ្យាស្ដីទីផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ