សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគារស្ទូឌីយោ ស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ
September 27, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគារ ស្ទូឌីយោ ស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ “Nice TV” ដែលមានកម្ពស់ ០៧ជាន់ ផ្ទៃក្រឡា ៣០០០ម៉ែត្រក្រឡា នៅទីស្តីការក្រសួងមហាផ្ទៃ។  
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋាន
ភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្តីគោរព រាយការណ៍នូវប្រវត្តិសង្ខេបនៃការបង្កើតអាគារស្ថានីយទូរទស្សន៍ថ្មីរបស់ក្រសួងមហាផ្ទៃ ដែលមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន Nice Culture Investment Group  របស់សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងមួយឆ្នាំ។ ហើយទូរទស្សន៍នេះដែរ និងមានការចាក់ផ្សាយកម្មវិធីជាភាសាខ្មែរ ២៤ម៉ោង លើ ២៤ម៉ោង រួមមាន៖ ព័ត៌មាន កម្មវិធីសិល្បៈកំសាន្ត ភាពយន្តភាគ និងភាពយន្តឯកសារជាដើម ពិសេសព័ត៌មានសន្តិសុខសង្គម។

តំណាងក្រុមហ៊ុន Nice Culture Investment Group  របស់សាធារណរដ្ឋប្រជាមានិតចិន បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែបានយកចិត្តទុកដាក់ និងគាំទ្រពីដើមរហូតមក និងអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន និងសហការីការងារដ៏ទៃទៀត ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។
  ជាទីបញ្ចប់ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្រ្តីជំនាញទាំងអស់ឱ្យខិតខំប្រឹងប្រែង ធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងាររបស់ស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ “Nice TV “ និងប្រកាសកាត់ខ្សែបូរណ៍ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ