សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនអន្ដរជាតិ ទាំង២៤
September 26, 2017    អ្នកទស្សនា :

   នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា តាមច្រកទ្វារអន្ដរជាតិ និងច្រកទ្វារព្រំដែនអន្ដរជាតិទាំង២៤ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ក្នុងពិធីសម្ភោធនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានលើកឡើងអំពីប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថតខាងក្នុង របស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល។ ក្នុងនោះសម្ភារ ឧបករណ៍សំខាន់ៗ ដែលបានបំពាក់ក្នុងការតាមដានត្រួតពិនិត្យ រួមមាន៖ ម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server), ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ, ឧបករណ៍បំពេញការងារក្នុងបញ្ជរ, ឧបករណ៍ត្រួតពិនិត្យចល័តតាមកំពង់ផែ, កុំព្យូទ័រសម្រាប់ការងាររដ្ឋបាល, ម៉ាស៊ីនព្រីនធ័រ, ច្រកចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍បែងចែកបណ្ដាញ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ