សម្ដេចក្រឡាហោម ស ខេង ៖រាជរដ្ឋាភិបាលផ្ដល់ថវិកា១៦៦លានដុល្លារ ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល
June 03, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ ថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តនាចុងឆ្នាំ២០១៩កន្លងមក និងផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តអនុក្រឹត្យនេះ ដែលក្នុងនោះរួមមាន ការផ្ទេរបុគ្គលិកសុខាភិបាលចំនួនជាង២ម៉ឺននាក់ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ និងការដាក់ចេញនូវប្រកាសអន្តរក្រសួងស្តីពីការផ្ទេរថវិកាចំនួនប្រមាណ១៦៦លានដុល្លារទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

     សម្តេចក្រឡាហោម មានប្រសាសនន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ទោះបីកម្ពុជាបាននឹងកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យយើងទាំងអស់គ្នាអនុវត្តវិធានការនានាដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការ ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺកូវីដ-១៩  និងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចការចាំបាច់នានាពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តនេះផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ