សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធិវង្ស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
September 14, 2017    អ្នកទស្សនា :

នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនិងថ្ងៃ០៩រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១០ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលនិងជួបជុំពុទ្ធបរិស័ទ ធ្វើបទនមស្សការព្រះរតនត្រ័យ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅម៉ោង១៥:០០នាទី រសៀល។ លុះព្រឹកឡើង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ និងប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភត្តាហារ និងបច្ច័យ ដើម្បីកសាងព្រះពុទ្ធបដិមាបរិនិព្វាន ដែលមានបណ្តោយ ២៣ម៉ែត្រ និងកម្ពស់ ០៦ម៉ែត្រ ដែលកំពុងកសាង និងពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិស មគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានចែកឋាន និងបានពលីមរណៈទៅកាន់បរលោកនាយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ