នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នគរបាល​នៃស្នងការដ្ឋាន​នគរបាល​ខេត្តកែប
June 02, 2020    អ្នកទស្សនា :

      កែប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាល​ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប។ អង្គពិធីប្រារព្ធធ្វើឡើង​នៅសាលប្រជុំធំស្នងការ​ដ្ឋាននគរបាលខេត្តកែប ដោយមានថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។

      ពិធីនេះត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ទោផងដែរ។

      ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានសាសន៍​កោតសរសើរពីស្នាដៃ និងសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលខេត្តកែប និងបានផ្តាំផ្ញើដល់លោកស្នងការថ្មី ក្នុងការបន្តដឹកនាំមន្ត្រីនគរបាលខេត្តកែប ឱ្យមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ ជម្រុញឱ្យការប្តេជ្ញាចិត្តរបស់​លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ នៃស្នងការនគរបាលថ្មី ប្រែក្លាយទៅជាការអនុវត្តការងារជាក់ស្តែងប្រកបដោយជោគជ័យ។

      បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាសតឿនស្នងការថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ជាពិសេសសាមគ្គីឯកភាពផ្ទៃក្នុង និងត្រូវគោរពអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធាន។ ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំ ស្នងការ ត្រូវពង្រឹងរបៀបរបបការងារ,ត្រូវមានការលើកទឹកចិត្ត ការលើកសរសើរជូនរង្វាន់ដល់អង្គភាព មន្ត្រីដែលមានស្នាដៃ (ជៀសវាងមានការរត់ការ), ត្រូវយកចិត្តទុកដាក់អប់រំ អនុវត្តវិន័យ សីលធម៌ លក្ខន្តិកៈមន្ត្រីនគរបាលជាតិ,ស្នងការត្រូវបែងចែកភារកិច្ចជំនាញឱ្យបានច្បាស់លាស់, សហការជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្ការទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។

      ឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានណែនាំឱ្យចូលរួមបន្តវិធានការ បង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាកជាតិ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកែប នូវរថយន្តចំនួន១គ្រឿង ម៉ូតូចំនួន៥គ្រឿង អាវអន្តរាគមន៍ចំនួន១០០អាវ អាវចំណាំងផ្លាតចរាចរណ៍ចំនួន១០០អាវ និងងដំបងបញ្ជាចរាចរណ៍ចំនួន៥០ដើម សំរាប់ប្រតិបត្តិការក្នងអង្គភាពផងដែរ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ