អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែឧសភា និងទិសដៅការងារបន្តសម្រាប់ខែមិថុនាឆ្នាំ២០២០
June 02, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែឧសភា និងទិសដៅការងារបន្តសម្រាប់ខែមិថុនាឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

      ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងាររៀបចំរបាយការណ៍ពិនិត្យពីទិសដៅការងារបន្ត ត្រូវរៀបចំឱ្យស្របនឹងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គាធិការដ្ឋាន ដែលជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តសកម្មភាពរបស់ខ្លួន។

      ឯកឧត្តមបានបន្តមានមតិណែនាំលើការអនុវត្តការងារមួយចំនួនរបស់ ឯកឧត្តម លោកជំទាវ អគ្គាធិការរង និងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋានផងដែរ។

      ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងការអរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានខិតខំបំពេញការងារជូនអង្គភាព ដោយរក្សាសាមគ្គីភាព សហការគ្នា គោរពអនុវត្តតួនាទីភារកិច្ច ដែលបានសម្រេចលទ្ធផលល្អកន្លងមក និងបានកោតសរសើដល់ក្រុមការងាររៀបចំរបាយការណ៍ចំពោះរបាយការណ៍កាន់តែមានភាពល្អប្រសើរជាលំដាប់។

      ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ