ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មានវិទ្យា
May 28, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោម អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រសួងមហាផ្ទៃ ប្រធាន អនុប្រ ធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ មន្រ្តី ជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថាកិច្ចប្រជុំស្តីពី បទល្មើស បច្ចេកវិទ្យាព័ត៌មានពេលនេះ គឺបានធ្វើចាប់ផ្តើមដំណើការឡើងវិញបន្ទាប់ពីបានខកខាន រយៈពេលជាងពីរខែមកហើយ គឺតាំងពីខែថ្ងៃទី ៦ មីនា ឆ្នាំ២០២០ ដោយសារ តែវិបត្តិ នៃជំងឺកូវីដ១៩។

      ឯកឧត្តម ប៊ុន ហុន បានលើកឡើថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលបានកែសម្រួលមកដល់ពេលនេះមានភាពល្អប្រសើរហើយ ជាងនេះទៅទៀត ឯកឧត្តមសង្ឃឹមថាការ​ពិភាក្សា​ ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តី​ពី​បទល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះដែរ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកនូវធាតុចូល​បន្ថែមទៀត សម្រាប់រៀបចំសេចក្ដីព្រាងច្បាប់មួយនេះអោយសមស្របតាមការវិវត្តនៃបរិបទសង្គម និងដើម្បីឱ្យកាន់តែមានភាពសុក្រិតល្អថែមទៀត។ ក្រៅពីនេះឯកឧត្តមសង្ឃឹមថា សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យានេះនឹងបញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះច្បាប់នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រង ព្រមទាំងទ​ប់ស្កាត់​នូវបទល្មើសបច្ចេក​វិទ្យាផ្សេងៗដែលកើតមានក្នុងសង្គមជាតិទាំងមូលផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ